You are currently viewing អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីលួច និងករណីគ្រឿងញៀន

អាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបករណីលួច និងករណីគ្រឿងញៀន

ស្ទឹងត្រែង៖ វេលាម៉ោង ២១:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយ លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីលួចដោយមានស្ថានទម្ងន់ទោស នៅចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសាគាស់ទម្លុះឃ្លាំងអីវ៉ាន់ របស់ម្ចាស់ឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ៤៤ មុខរបរអាជីវករ មានទីលំនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងចាប់យកវត្ថុតាងរួមមាន មួយចំនួន តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពចង្អុលបង្ហាញពីបក្សពួកនិងទីតាំងជក់គ្រឿងញៀន ហើយនិងសន្និធិឈើខុសច្បាប់ កម្លាំងអាវុធហត្ថខេត្តដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានចាត់ឲ្យព្រះរាជអាជ្ញារង ដឹកនាំសម្របសម្រួលចុះដល់កន្លែងកើតហេតុដែលជាតំបន់អណាធិបតេយ្យចំណុចដីឡូត៍ក្រោយចំការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានចាប់យកវត្ថុតាងបន្ថែមទៀតរួមមានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ ៥គ្រឿង ម៉ូតូកង់មីចំនួន ១គ្រឿង ម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ស័ង្កសី១៣សន្លឹក និងឈើចម្រុះ ២២១ដុំមិនទាន់បានវាស់វែង បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី និងហើយនិងបានធ្វើកំណត់ហេតុបិទទីតាំងអណាធិបតេយ្យ១កន្លែង។
ជនដែលពាក់នៅទីនោះរត់គេចខ្លួនចូលក្នុងព្រៃខណៈពេលដែលសមត្ថកិច្ចទៅដល់។
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញដឹកនាំដោយ លោក វរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរយុត្តិធម៌ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងបានឈានទៅឃាត់ខ្លួនឈ្មោះឌី ពៅ (ជាងឡេវ) ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើតុទូ មានទីលំនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចាប់យកវត្ថុតាងរួមមានដែកជ្រុង ៤×៨×៦ចំនួន២៥ដើម ម៉ាស៊ីនភ្លើងឌីណាម៉ូ ៣KW ១គ្រឿង និងម៉ូទ័រកាត់ដែក១គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។