ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការបង្កើនប្រសិទ្ធភាព រឹតបណ្តឹងការងារទប់ស្កាត់ការឆ្លងដែនខុសច្បាប់ វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោកនាយសេនាធិការ លោកប្រធានមន្ទីរ លោកនាយការិយាល័យ និងលោកមេបញ្ជាការ មេបញ្ជាការរង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ផងដែរ។