ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានចាក់ផ្សព្វផ្សាយឡើងវិញនូវបទសម្ភាសន៍របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយ BTV បាយ័ន ស្តីពីរំលឹកខួបលើកទី៤៣ នៃការធ្វើដំណើរយកជីវិតធ្វើដើមទុន របស់សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់នាយទាហាន នាយទាហានរងកងរាជអាវុហត្ថខេត្ត និងដោយលែកនៅតាមមូលដ្ឋានក្រុង/ស្រុក ទាំង ៥ ស្នាក់ការក៏បានចាក់ផ្សព្វផ្សាយ ដល់នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។