You are currently viewing វរសេនីយ៍ឯក តែម តាន់ អញ្ជើញទទួលអំណោយពីបញ្ជាការដ្ឋានយោធាការពារព្រំដែន ខេត្តអាងយ៉ាង

វរសេនីយ៍ឯក តែម តាន់ អញ្ជើញទទួលអំណោយពីបញ្ជាការដ្ឋានយោធាការពារព្រំដែន ខេត្តអាងយ៉ាង

កណ្តាល ៖ នៅថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ខ្សែបន្ទាត់ព្រំដែនលើស្ពានឡុងប៊ិញ ជ្រៃធំ លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុង ពិធីប្រគល់និងទទួលអំណោយ ជាសម្ភារៈរួមមាន៖ ជេលចំនួន ២០កេស ម៉ាសចំនួន ០៨កេសធំ ឱសថចំនួន ១៦មុខ ស្មើចំនួន ២២៤ ប្រអប់ និងថវិកាចំនួន ៧០លានដុង សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ង្វៀន ធឿងឡេ មេបញ្ជាការ បញ្ជាការដ្ឋានយោធាការពារព្រំដែន ខេត្តអាងយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។