(ភ្នំពេញ)៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ (zoom)។