You are currently viewing លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក ដឹកនាំកម្លាំងអាវុធហត្ថខេត្តកែប ចុះល្បាតចល័ត និងឈរគោលដៅ

លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក ដឹកនាំកម្លាំងអាវុធហត្ថខេត្តកែប ចុះល្បាតចល័ត និងឈរគោលដៅ

កែប៖ យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន ក្រុង/ស្រុក ចុះល្បាតចល័ត និងឈរគោលដៅត្រួតពិនិត្យ ក្នុងភូមិសាស្ត្រក្រុង/ស្រុក សហការជាមួយកម្លាំងប៉ូលីស ចុះអនុវត្តសេចក្ដីសម្រេចលេខរបស់រដ្ឋបាលខេត្តកែបស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាលសម្រាប់រយៈពេល១៤ថ្ងៃ (ថ្ងៃទី២៩ កក្កដា-ថ្ងៃទី១២-សីហា ឆ្នាំ២០២១) ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ និងបានណែនាំអប់រំបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមដងផ្លូវ និងអាជីវករលក់ដូរ ក្នុងភូមិសាស្រ្តខេត្ត ឲ្យចូលរួមសហការទប់ស្កាត់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីសំរេចរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ( ៣កុំ ៣ការពារ )ផងដែរ។