កណ្តាល ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្តល់នូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជូនដល់ លោកវរសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តចំនួន ២រូប ក្រោយពីសម្រាកព្យាបាលបានធូរស្បើយពីជំងឺ។ ឆ្លៀតក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោក នាយឧត្តសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត និងសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដូចជាពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃនិងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។