You are currently viewing ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នដៃចង្កូតអូប័រ ជំនាន់ទី១៦

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបំប៉នដៃចង្កូតអូប័រ ជំនាន់ទី១៦

ភ្នំពេញៈ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នងការសម្ភារៈបច្ចេកទេស (GIGRឡុងឈិន) បានធ្វើពិធីបើកវគ្គបំប៉ន ដៃចង្កូតបើកបរអូប័រជំនាន់ទី១៦ និងហ្វឹកហ្វឺនវិធីសាស្ត្រជំនាញ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលបន្ទុក ស្នងការសម្ភារៈ បច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ស្នងការរង លោកវរសេនីយ៍ នាយ នាយរងការិយាល័យ និងពលអាវុធហត្ថជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ផាត់ សាវុធ នាយរងស្នងការសម្ភារៈបច្ចេកទេស បានអោយដឹងថា វគ្គបំប៉នដៃចង្កូតអូប័រ និងវិធីសាស្ត្រជួយសង្គ្រោះនេះមានសិក្ខាកាមចំនួន៦៨នាក់ មកពីបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកពីស្នងការដ្ឋានសម្ភារៈបច្ចេកទេសចំនួន០៨នាក់ សិក្ខាកាមមកពីវរសេនាតូចយានយន្តកិត្តិយសចំនួន១៥នាក់ សិក្ខាកាមមកពីវរសេនាតូចជំនួយមនុស្សធ៌ម និងសង្គ្រោះគ្រោះមហន្តរាយចំនួន១៥នាក់ សិក្ខាកាមមកពីវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៣០នាក់ ដែលហ្វឹកហ្វឺនមានរយៈពេល៧ថ្ងៃ។ មេរៀនដែលត្រូវសិក្សារួមមានៈ
០១. ទ្រឹស្តីអំពីលក្ខណៈបច្ចេកទេសម៉ាស៊ីនអូប័រ របៀបចាប់ម៉ាស៊ីនអូប័រភ្ជាប់តួបញ្ឆេះម៉ាស៊ីន
០២.របៀបបើកបរលើផ្ទៃទឹក
០៣.របៀបបើកបរសង្គ្រោះនិងរបៀបបើកបរសមយុទ្ធពិធីផ្សេងៗ។
%e1%9f%a7%e1%9f%a1

%e1%9f%a7%e1%9f%a2

%e1%9f%a7%e1%9f%a3

%e1%9f%a7%e1%9f%a4

%e1%9f%a7%e1%9f%a5

%e1%9f%a7%e1%9f%a6