You are currently viewing លោកវរសេនីយ៍ទោ ភឿក ព្រហ្ម បានធ្វើការផ្សព្វផ្សាយស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

លោកវរសេនីយ៍ទោ ភឿក ព្រហ្ម បានធ្វើការផ្សព្វផ្សាយស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នាយរងសេនាធិការ បានធ្វើការផ្សព្វផ្សាយស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ដើម្បីធ្វើការផ្សព្វផ្សាយបន្តជូនដល់នាយ នាយរង និងពលអាវុធហត្ថក្រោមឱវាទ។