ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈសម្បត្តិបេក្ខជនដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ បានអញ្ជើញជួបសំណេះសំណាលនិងផ្សព្វផ្សាយពីលក្ខន្តិកៈនៃការជ្រើសរើសបំពេញក្របខណ្ឌកងរាជអាវុធហត្ថ។