You are currently viewing ឯកឧត្តម ហុង វិណុល អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារចំនួន៤ ក្នុងឃុំដូង ស្រុករមាសហែក

ឯកឧត្តម ហុង វិណុល អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារចំនួន៤ ក្នុងឃុំដូង ស្រុករមាសហែក

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាវត្តដូង ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តម ហុង វិណុល អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំដូង ក្រុមការងារគណៈពង្រឹងថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាវត្តដូង ក្រុមយុវជនសសយក និងសប្បុរសជន បានអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដូង អគារទីចាត់ការ អគារសិក្សា និងអគារមត្តេយ្យសាលាបឋមសិក្សាវត្តដូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសិស្សានុសិស្ស និងសំណូមពររបស់លោកគ្រូអ្នកគ្រូ។