You are currently viewing ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនប្រជាពលរដ្ឋ និងអជីវករ កម្មករ កម្មការនី ព្រះសង្ឃ ដោយក្រុមគ្រូពេទ្យ យោធភូមិភាគទី៥ កងទ័ពជើងគោក សហការជាមួយក្រុមគ្រូពេទ្យ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)នេះ ចាប់ផ្ដើមពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ៕