រតនគិរី៖ នៅព្រឹកថ្ងៃចន្ទទី ១០ ខែមករា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ជា សុភ័ក្រ្ត មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ ដែលបានដួលបណ្តាលឱ្យរងរបួសបែកឆ្អឹងកែងដៃ នៅក្នុងពេលបំពេញបេសកកម្ម ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកនូវអំណោយជាគ្រឿងឧបភោគ និងបរិភោគមួយចំនួនរួមមានមីចំនួន ២កេស, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ២យួរ, ទឹកដោះគោឆៅចំនួន ២យួរ, ទឹកបរិសុទ្ធចំនួន ២កេស និងថវិកាចំនួន ១,០០០,០០០ រៀល។