You are currently viewing ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ច សម្ដេចតេជោ នៅមីយ៉ាន់ម៉ា

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ច សម្ដេចតេជោ នៅមីយ៉ាន់ម៉ា

ប៉ៃលិន៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមីយ៉ាន់ម៉ា។ ពិធីផ្សព្វផ្សាយនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនជាច្រើនរូបទៀត។