You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ៦:៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើងព្រៃ ដឹកនាំដោយ លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនសិ្ថតនៅចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។

កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ និងចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន ៧៤កញ្ចប់ក្នុងនោះធំចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃចំនួន០៦គ្រឿង, សម្ភារៈ និងថង់ផ្លាស់ស្ទិចមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។