ប៉ៃលិន៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះជួយសាងសង់ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលមានម្ចាស់ឈ្មោះ តាំង ហម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុងឱកាសនោះផងដែរលោក មេបញ្ជាការ ក៏បានឧបត្ថម្ភនៅសម្ភារៈមួយចំនួនរួមមានស័ង្កសីចំនួន ២០សន្លឹក, អង្ករ ៥០គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ៤យួ និងថវិកាចំនួន ១០០,០០០ រៀល។