ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹកថ្ងៃសុក្រ ទី០៨ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកនាយកសាខាក្រុមហ៊ុនទូរស័ព្ទចល័ត Metfone ប្រចាំខេត្តស្វាយរៀង និងសហការី ចូលជួបសំណេះសំណាល និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងចូលមកដល់នាឆាប់ៗពេលខាងមុខនេះ៕