កណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុង-ស្រុកទាំង១១ គ្រូឧទ្ទេសនាម និងសិក្ខាកាម (សរុបចំនួន ៨១នាក់)។ ក្នុងឱកាសនោះក៏មានការសំដែងនូវមេរៀនសំខាន់ៗដូចជា៖ សកម្មភាពធ្វើការរុញច្រានក្រុមបាតុករ ការវាយលុកចាប់យកមេក្លោងបាតុករ លំហាត់របៀបជួរទ័ព រក្សាសណ្តាប់ធ្នាប់ មេរៀនបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងនីតិវិធីព្រហ្មទណ្ឌ។ល។
ក្រោយពីបញ្ចប់ការសិក្សារួចមកគណៈគ្រប់គ្រងវគ្គនិងគ្រូឧទ្ទេសនាម បានពិនិត្យឃើញពីសមត្ថភាពរបស់សិក្ខាមមាក់ៗឃើញថា៖ សក្ខាកាមទទួលបាននិទ្ទេសល្អ ៥% បង្គួរ ៣០% និងមធ្យម ៦៥% ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់ការលើកទឹកចិត្តដល់គ្រូឧទ្ទេសនាមនូវសម្ភារថវិកាមួយចំនួន ព្រមទាំងមានមតិផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនេះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ចឲ្យចំទិសដៅ ពិសេសត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើន រំលឹកដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ទោះឋិតនៅក្នុងតម្លៃណាកដោយដើម្បីស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗ រូប។