រតនគីរី៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តរតនគីរី បានចុះផ្សព្វផ្សាយ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅសាលាវិទ្យាល័យតាវែង ស្ថិតនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគីរី ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាវិទ្យាល័យតាវែង សរុបចូលរួមចំនួន ២៤៧ នាក់ ស្រី ៩៣ នាក់ ។