បាត់ដំបង៖ នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង និងខេត្តបាត់ដំបង កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុល វណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរគ្មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានចាប់យកវត្ថុតាងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន, ដាវចំនួន០១ ដើម, ដំបងឈើជ្រុងមានជាប់ដែកគោល០១ ដើម។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីកងរាជអាវុធហត្ថកសាងសំណុំរឿងតាមនីតិវិធី។