កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមន្ត្រីក្រោមឱវាទបានចូលរួមពិធីកាន់បិណ្ឌទី៨ ចំនួន០២វត្ត គឺ វត្តសត្ថារាម ស្ថិតក្នុងភូមិគៀនតាម៉ា ព្រែកឆ្តោរ និង វត្តមង្គលរតនារាម ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវទេយ្យទានប្រគេនព្រសង្ឃទាំងពីរវត្តរួមមានសាដក ០៨, អង្ករ ០២ការុង, ទឹកបរិសុទ្ធ ១៤កេស, មី ០៤កេស, ត្រីខ ០៤យួរ, ទឹកស៊ីអ៊ីវ ០៤ យួរ, ទឹកត្រី ០៤យួរ, បច្ច័យកសាងវត្ត ទាំង ២វត្ត ៦,០០០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ ៨អង្គ ៣២០,០០០៛ ជូនតាជី យាយជី ២,៣៥០,០០០៛ ចំណាយផ្សេងៗ ៩៦០,០០០រៀល សរុបការចំណាយរួម ១០,៧៦៤,០០០៛។