ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំប្រជុំវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ ឆ្នាំ២០២៣ និង ប្រជុំវាយតម្លៃនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ដើម្បីស្នើសុំលិខិតសរសើរ ប័ណ្ណសរសើរពីក្រសួងការពារជាតិ និង លិខិតសរសើរ ប័ណ្ណសរសើរពីអគ្គបញ្ជាការដ្ឋាននៃកងយោធពេលខេមរភូមិន្ទ។