កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំវាយតម្លៃ យោធិនអាជីព ទាំងពីរភេទដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង ប្រធានមន្ទីរនិង នាយការិយាល័យដែលមានការពាក់ព័ន្ធ។