ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី យិន ប៊ុនថុន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងដើមដៃ កំភួនដៃ និងស្រាំឆ្អឹងម្រាមដៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ ១៧៩) ។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ក្នុងស្មារតីសាមគ្គីភាព ចំនួន ២,១០០,០០០រៀល ទឹកដោះគោឆៅ២យួរ, ទឹកត្រចៀកកាំ, ទឹកបរិសុទ្ធ៤កេស ជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧