You are currently viewing វគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្សនិងអង្គភាពនគរបាលយុត្តិធម៌ត្រូវបានបញ្ចប់ជាស្ថាពរ!

វគ្គបំប៉នជំនាញប្រឆាំងការជួញដូរមនុស្សនិងអង្គភាពនគរបាលយុត្តិធម៌ត្រូវបានបញ្ចប់ជាស្ថាពរ!

ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គ(វគ្គទី៤)បំប៉នជំនាញប្រឆាំងការជួញដូរមនុស្ស និងអង្គភាពនគរបាលយុត្តិធម៌ ឆ្នាំ២០២២។ ពិធីនេះ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរងតំណាង លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពី នាយ នាយរង ការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ និង នាយអាវុធហត្ថដែលមានការពាក់ពន្ធជំនាញប្រឆាំងការជួញដូរមនុស្ស ចំណុះស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ។

លោក វរសេនីយ៍ទោ ភឿន ភទ្ទមុនី នាយការិយាល័យផែនការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឡើងអានរបាយការណ៍នូវលទ្ធផលបិទវគ្គបំប៉នដោយបញ្ជាក់ថា៖ កម្មវិធីរៀនសូត្រក្នុងវគ្គនេះមានសិក្ខាកាមចំនួនសរុប៦៥ នាក់ក្នុងនោះមានសិក្ខាកាមនារី២៧ នាក់ រៀនមានរយៈពេល០៥ថ្ងៃ ។ ក្រោយពីបានស្តាប់របាយការណ៍របស់គណៈគ្រប់គ្រង វគ្គរួចមក លោក ឧត្តមសេនីយ៍ត្រី សូរ សារិន បានមានប្រសាសន៏ថា៖ ឆ្លងតាមការ សិក្សារៀនសូត្ររយៈពេល៥ថ្ងៃកន្លងទៅនេះ លទ្ធផលបញ្ចប់វគ្គបំប៉នជំនាញ ប្រឆាំងការជួញដូរមនុស្ស និងអង្គភាពនគរបាលយុត្តិធម៌ តាមរយៈគណៈគ្រប់គ្រងវគ្គបាន វាយតម្លៃនៅក្នុងការសិក្សារបស់សិក្ខាកាមទាំងអស់ ជាទូទៅទទួលបានលទ្ធផល  ល្អប្រសើ រ  ។ ទោះបីពេលវេលាខ្លីសម្រាប់អស់លោក លោកស្រី សិក្ខាកាមក៏ដោយតែវាជាផ្នែកមួយដែលបានជួយជម្រុញក្នុងការអនុវត្តការ ងារជំនាញរបស់យើងឱ្យមាន ប្រសិទ្ធភាពខ្ពស់ ។ វគ្គបំប៉ននេះបានដាស់តឿនកើនរំលឹកនូវអ្វីដែលយើងបានរៀនសូត្រកន្លងមក និងការស្វែង យល់បន្ថែមនូវបទពិសោធន៏ថ្មីៗ ពីគ្នាទៅវិញទៅមក រវាងមន្ដ្រីជំនាញតាមបណ្ដារាជធានី.ខេត្ត និងមន្ដ្រីជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ។ ចំពោះខ្លឹមសារមេរៀនដែលគ្រូយោធាចារ្យ ផ្ដល់ជូនទាំងទ្រឹស្ដី និងការអនុវត្តន៏ជាក់ស្ដែងផងដែរ នោះ  បានចាត់ទុកថា៖ វគ្គបំប៉នទាំង៤វគ្គនេះ ពិតជាបានពង្រឹងសមត្ថភាព គុណភាពចំណេះដឹង ចំណេះធ្វើ ពិតប្រាកដ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជូនអង្គភាព កងរាជអាវុធហត្ថក្នុងការចូលរួមពង្រឹង សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងជាកិត្តិយសរបស់អង្គភាព ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់ លោក នាយឧត្តមសេនីយ៏  សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ជាចុងក្រោយលោក ឧត្តមសេនីយ៍ត្រី ស្មងការរង ក៍បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបានបញ្ចប់វគ្គនេះទៅត្រូវយកចំណេះដឹងដែលខ្លួនបានរៀនសូត្រកន្លងមក យកទៅជួយហ្វឹកហ្វឺនដល់នាយអាវុធហត្ថ និងពលអាវុធហត្ថតាមបណ្តាអង្គភាពនីមួយៗ អោយបានយល់ដឹង ជ្រូតជ្រាបបានគ្រប់ៗគ្នា និងបន្តខិតខំសិក្សាស្រាវស្រាវដោយខ្លួនឯងបន្ថែមទៀត៕