You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែតុលា

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែតុលា

កណ្តាល៖ រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សរជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ភ្ញៀវជាតិ-អន្តរជាតិ នៅពេលខាងមុខ និងផ្សព្វផ្សាយណែនាំការងារមួយចំនួនទៀតរបស់អង្គភាព។ នាឱកាសនោះក៏មានការរៀបចំប្រកាសតែងតាំងផ្លាស់ប្តូរមុខដំណែង ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាលផងដែរ។ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអបអរសាទរនិងកោតសរសើរវាយតម្លៃខ្ពស់ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ជាទីមោទនៈក្នុងរយះពេល ១ខែកន្លងមក ក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្ម របស់ខ្លួនទាំងយប់ទាំងថ្ងៃមិនខ្លាចនឿយហត់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ ក្នុងសង្គមជាតិ។