You are currently viewing វរសេនីយ៍ឯក អ៊ឹម ដារ៉ា ប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែតុលា

វរសេនីយ៍ឯក អ៊ឹម ដារ៉ា ប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែតុលា

បាត់ដំបង៖ រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ច ប្រចាំខែតុលា ទិសដៅខែវិច្ឆិកា និងបំពាក់ឋានន្ដរសក្ដិ ជូនយោធិន នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដោយមានអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។