នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានបើកចែក ឯកសណ្ឋានជំនាញប្រតិបត្តិការ និងសម្ភារៈបំពាក់មួយចំនួន ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន នាយទាហានរង ចំណុះមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងពេលចុះបំពេញភារកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្តនៅភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។