ព្រៃវែង៖ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកពារំាង។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលនៃគណៈអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង/ស្រុកទាំង១៣ កងកម្លាំងទំាង ៣ស្ថាប័ន និងមន្ទីរជុំវិញសាលាស្រុក ជាច្រើនរូប ។