កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ដើម្បីប្រជុំផ្សព្វផ្សាយការងារជ្រើសរើសយោធិន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលចាប់ដំណើរចែកពាក្យចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។