You are currently viewing វរសេនីយ៍ឯក ពក សាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ឯក ពក សាង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

កណ្តាល៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ពក សាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនៈ

១-លោក វរសេនីយ៍ទោ ឃឹម ឡុច ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ មានជំងឺគៀបសរសៃចង្កេះកំពុងសម្រាកព្យាបាលនៅផ្ទះ ទទួលបានថវិកា ចំនួន ១,៤៤៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២.លោក អនុសេនីយ៍ឯក គង់ លន់ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ជួបគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងស្មាខាងឆ្វេង និងឆ្អឹងជំនីខាងឆ្វេង កំពុងសម្រាកព្យាលនៅផ្ទះ ទទួលបានថវិកា ចំនួន ១,១៨៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិយបាន សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

៣.លោក អនុសេនីយ៍ទោ ផល ប៊ុនណេត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក គ្រួសារសម្រាលកូន ទទួលបានថវិកា ចំនួន ១,០៨៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក។