ឧត្តរមានជ័យ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អ៊ុត ឈាន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន នៅចំណុចភូមិ- សង្កាត់-ក្រុងខាងលើ កម្លាំងបានចាប់យកវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ចំនួន ១៩កញ្ចប់តូច ស្មើ ៣.៧២ក្រាម ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។

កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
- Post author:Sery Vutha
- Post published:January 15, 2023
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

យោធិន និងគ្រួសារយោធិននៃកងរាជអាវុធហត្ថ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យកាអមសាលាដំបូងខេត្ត

ឧត្តមសេនីយ៍ត្រី សំ តុលា បានចុះពិនិត្យស្ថានភាព រៀនចំសម្រួលទីតាំងសម្រាប់ព្យាបាលកម្រឹតស្រាល និងកន្លែងធ្វើចត្តាឡីស័ក

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
