You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទ

កំពង់ធំ៖ ព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ ឡុង ចាន់ម៉ាលី ជំនួយការ អង្គភាព នគបាលយុត្តិធម៌ ដែលោបានសម្រាលកូន ទទួលបានថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនមានអង្ករ ២បេ, ទឹកបរិសុទ្ធ ២កេស, មីម៉ាម៉ា ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកផ្លែឈើ ១កេស, ទឹកដោះគោឆៅ ១យួរ និង ថវិកាចំនួន ៥០០,០០០រៀល ស្ថិតនៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ និងបានចុះសាកសួរសុខទុក្ខថលោក វរសេនីយ៍ត្រី ហ៊ុយ សុវណ្ណ នាយការិយាល័យបញ្ជូនសារ ដែលកំពុងសំរាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រោយចេញពីមន្ទីរពេទ្យទទួលបានថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនមានអង្ករ០២ បេ, ទឹកបរិសុទ្ធ ០២កេស, ទឹកស៊ីអ៊ីវ០១យួ, ទឹកត្រី ០១យួ, ទឹកផ្លែឈើ ០១កេស, ទឹកដោះគោឆៅ ០១យួ ណិងថវិកាចំនួន ២,០០០,០០០ ( ពីលានរៀល ) ស្ថិតនៅភូមិក្ដី សង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន  ខេត្តកំពង់ធំ។