ព្រៃវែង៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់សន្តិសុខផងដែរ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានចែកជូនវត្ថុអនុស្សាវរីយ៍ដល់អាវុហត្ថនារី ចំនួន ០៧នាក់ អ្នករួមការងារក្នុងអង្គភាព ចំនួន ០៣នាក់ ក្នុងម្នាក់ទទួលបានអាវលេខ៣ មួយកំប្លេវត្ថុអនុស្សាវរីយ៍ចំនួន ០១ (ស៊ឹងមួយក្បិន) បាច់ផ្កាចំនួន ០១បាច់ និងថវិកាចំនួន ១០០,០០០រៀល។