ក្រចេះ៖ រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញដឹកនាំក្រុមការងារអធិការកិច្ច នៃកងរាជអាវុធហត្ថខេត្តក្រចេះ ប្រជុំត្រួតពិនិត្យការងារអធិការកិច្ចជាមួយក្រុមការងារអគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំឆ្នាំ២០២២ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ ប្រុស នាយករង អធិការកិច្ច អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។