កំពង់ស្ពឺ៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម មាស សុភក្តិ អគ្គព្រះរាជអាជ្ញារងមហាអយ្យការអមសាលាឧទ្ទរភ្នំពេញ និងឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារងមហាអយ្យការអមសាលាឧទ្ទរភ្នំពេញ បានអញ្ជើញចុះអធិការកិច្ចមន្ត្រីនគរបាលយុត្តិធម៌ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង និងលោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង ព្រមទាំងកម្លាំងជំនាញព្រហ្មទណ្ឌក្នុងអង្គភាពផងដែរ។