You are currently viewing អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ករណីគ្រឿងញៀន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ករណីគ្រឿងញៀន

បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ២០:៣០ នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង លោក វរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការ កងរាជអាវុធហត្ថក្រុងបាត់ដំបង បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យ ០៩ នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នមន្ត្រីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធី។