សៀមរាប៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសេនាធិការ ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានជួបសំណេះសំណាល ជាមួយយោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ដាពរ) ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)។