You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វេីពិធីចែកអាវរងារ ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វេីពិធីចែកអាវរងារ ដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ

តាកែវ : វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានធ្វេីពិធីចែកអាវរងារសរុបចំនួន៣១៤អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ
និងជាមេបញ្ជាការរងកងទ័ពជើងគោក ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តតាកែវ ។

ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ។
%e1%9e%84%e1%9f%a1

%e1%9e%84%e1%9f%a2

%e1%9e%84%e1%9f%a3

%e1%9e%84%e1%9f%a4

%e1%9e%84%e1%9f%a5
(អត្ថបទ ម៉ាន់ ដាវីត)