ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នំា២០២៣ នៅស្នងការដ្ឋានសម្ភារបច្ចេកទេសនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ តាវ គារី ស្នងការ ស្នងការដ្ឋានសម្ភារបច្ចេកទេស បានអញ្ជើញជួបសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ និងពិការ កងរាជអាវុធហត្ថ ចំណុះស្នងការដ្ឋានសម្ភារបច្ចេកទេស ៥នាក់ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ប្រធានស្នងការបានឧបត្ថមថវិកាក្នុងម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល មី១កេស និងត្រីខ។
ពិធីនេះផងដែរមានអញ្ជើញចូលរួមពីលោកស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ចំណុះស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។