ត្បូងឃ្មុំ៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើពិធីទទួលស្វាគមន៍ប្រតិភូ បញ្ជាការដ្ឋានការពារព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម សំណេះសំណាលជូនវត្ថុអនុស្សាវរីយ៍ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយចូលមកដោយ លោក វរសេនីយ៍ឯក ស្សិញ វៀត ប៊ិញ អនុប្រធាន បញ្ជាការដ្ឋានយោធាការពារព្រំដែនគោក ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង ព្រមទាំងប្រតិភូអមដំណើរ បញ្ជាការដ្ធានការពារព្រំដែនខេត្តតៃនិញមួយចំនួនទៀត។