You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

កណ្តាល៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង។ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក អភិបាលរងនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុកទាំង១១ លោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាល អធិការ-អធិការរងនគរបាល មេបញ្ជាការផ្នែកសឹករង មេឃុំ នាយប៉ុស្តិ៍រដ្ឋបាល ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក និងបងប្អូនប្រជាការពារមួយចំនួនទៀត។ ថ្លែងក្នុងពិធីនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានឱ្យដឹងថាក្នុងនាមលោក ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច បេសកកម្មទាំងយប់ថ្ងៃ ទាំងភ្លៀងរលឹម មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។ ការប្រកាសផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិនាពេលនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។