កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ បានធ្វើពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រដល់យោធិន នៃកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ឈៀង សុខុម មេបញ្ជាការរង តំណាង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងគ្រូឧទ្ទេសនាមដោយ លោក វរសេនីយ៍ឯក មាន មុំ មេបញ្ជាការរងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ ដោយមានការអញ្ជើញចូលរួមពីលោកនាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ ជំនួយការ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុកទាំង៩ នាយទាហាន ពលទាហានទូទាំងកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងអស់។