You are currently viewing ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ល្ងាចថៃ្ងសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ នាយករងមជ្ឈមណ្ឌល តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករង ប្រធាន- អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរ ប្រធាន-អនុប្រធាន អង្គភាពចំណុះនាយកផងដែរ។