You are currently viewing ឧត្ដមសេនីយ៍ត្រី មាស យ៉ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ

ឧត្ដមសេនីយ៍ត្រី មាស យ៉ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹកថ្ងៃ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្ដមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយ នាយសេធិការនារង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុកទាំង៩ ព្រមទាំងនាយទាហាន នាយទាហានរងជាច្រើនទៀត ។
នៅក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍មេបញ្ជាការបានកោតកោតសរសើរ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់លើការងាររបស់អង្គភាព និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អ និបានផ្ដាំផ្ញើរលើកទឹកចិត្តនាយទាហាន នាយទាហានរងខិតខំប្រឹងប្រែងធ្វើការងារបន្តទៀតដើម្បីអង្គភាពរីកចម្រើនទៅមុខជាលំដាប់ ។