You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន នាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៤វត្ត

ឧត្តមសេនីយ៍ត្រី សោ សាវឿន នាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៤វត្ត

កំពង់ចាម៖​ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទបាននាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១៤វត្តនៅក្នុងឃុំព្រែកកក់ ដែលក្នុងមួយវត្តៗទទួលបាន៖ ទៀន១គូ, អង្ករ២បេ(៥០គីឡូក្រាម), ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ២កេស, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវយួររ, ត្រីខ២យួរ, សាដក១ ព្រមទាំងបច្ច័យចំនួន ៤០០,០០០រៀល និងបានជូនដល់ លោកតា លោកយាយ និងប្រជាការពារ ដែលបានអញ្ជើញចូលរួមម្នាក់ៗ ២០,០០០រៀលផងដែរ។