ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ឯក ប៊ុន ថន
មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ដែលទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ៤៥នាទីព្រឹក ក្នុងជន្មាយុ៥៨ឆ្នាំ ដោយជំងឺគ្រុនចាញ់សើរើ។ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បាននាំយកនូវបច្ច័យចូលបុណ្យចំនួន ១លានរៀលផងដែរ។