ត្បូងឃ្មុំ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ អមដំណើរដោយលោកវរសេនីយ៍ឯក ពៅ គឹមហាន មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមេបញ្ជាការរង នាយសេនាធិការរង អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។