ក្រចេះ៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ លោក វរសេនីយ៍ឯក ម៉ុត វណ្ណៈ មេបញ្ជាការរងទទួលការងារភស្តុភារ និងសម្ភារៈបច្ចេកទេស និង លោក វរសេនីយ៍ឯក ស៊្រុន សោភ័ណ មេបញ្ជាការរង ទទួលការងារ កសាងកម្លាំង កិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកការត្រួតពិនិត្យស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងអន្តរាគមន៍ផងដែរ។