You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

កំពតៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត
បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពតទាំងអស់។

ក្នុងពិធីផ្សព្វផ្សាយនោះដែរ លោក ឧត្តមសេនីយ៍ត្រី កែវ សុផល បានផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរួមមានៈ
០១. សភាពការណ៍អន្តរជាតិ
០២. សភាពការណ៍ជាតិ
០៣. សមិទ្ធផលកងរាជអាវុធហត្ថ
០៤. បញ្ហាប្រឈមការខ្វះចន្លោះ ០៨ ចំណុច
០៥. ការបន្តផ្សព្វផ្សាយ ពង្រឹងវិធានការផ្ទៃក្នុងកងរាជអាវុធហត្ថ
០៦. កិច្ចការដែលត្រូវធ្វើមាពេលខាងមុខ
០៧. វិធានការ ០៩ ចំណុច របស់ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


(អត្ថបទ ម៉ាន់ ដាវីត)